វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៦៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ស្រុកស្ទោង ខេត្តកំពង់ធំ


 វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៦៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ស្រុកស្ទោង  ខេត្តកំពង់ធំ


នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយាដីខេត្តកំពង់ធំរួមទាំងរដ្ឋបាលស្រុកស្ទោង បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨,៩៦៦ បណ្ណ ជូនប្រជាពលរដ្ឋនៅ ០៨ភូមិ ក្នុងឃុំចំណាក្រោម ឃុំសំព្រោជ និងឃុំម្សាក្រង ស្រុកស្ទោង។ ពិធីនេះធ្វើឡើងនៅវត្តស្វាយអៀ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC