ពិធីប្រគល់ទេយ្យទាន និងទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌


 ពិធីប្រគល់ទេយ្យទាន និងទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌


ខណ្ឌមានជ័យ÷ ​នៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានប្រារព្ធពិធីទទួលទេយ្យទាន និងទេយ្យវត្ថុ យ៉ាងអធិកអធម ក្រោមព្រះអធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន រួមមាន៖
​ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូវិជ័យមេធា អនុគណខណ្ឌមានជ័យ ព្រះចៅអធិការវត្តនន្ទមុនី និងជាព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ។

​ព្រះសិរីសត្ថាចារ្យ សុវណ្ណ ញាណឈាក ព្រះគ្រូសូត្រឆ្វេង វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ជាជំនួយការសាលាអនុគណខណ្ឌមានជ័យ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ
​លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ។

​លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ
​ការចូលរួមចំណែកពីវិស័យព្រះពុទ្ធសាសនា និងអាជ្ញាធរនាពេលនេះ គឺជាការរួមចំណែកដ៏មានតម្លៃបំផុត ក្នុងការពង្រឹងធនធានរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះ និងឆ្លើយតបបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះនៅក្នុងមូលដ្ឋាន។

​#កាកបាទក្រហមកម្ពុជា #អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ #ខណ្ឌមានជ័យ #សកម្មភាពមនុស្សធម៌ #រាជធានីភ្នំពេញ











ឡើងអត្ថបទនៅ | November 13, 2026

​ ក្រុម​ការងារ​បច្ចេកទេស​នៃអគ្គនាយកដ្ឋានសំណង់​នៃក្រសួងរៀបចំដែននគរូបនីយកម្ម​ និងសំណង់បាន ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ច​ក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ​ និងខេត្ត​បន្ទាយមានជ័យ


 ​ ក្រុម​ការងារ​បច្ចេកទេស​នៃអគ្គនាយកដ្ឋានសំណង់​នៃក្រសួងរៀបចំដែននគរូបនីយកម្ម​ និងសំណង់បាន ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ច​ក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ​ និងខេត្ត​បន្ទាយមានជ័យ

————-
នាថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៦
ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ​បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសំណង់ ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ចចំនួន០២ទីតាំង នៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានផ្លូវចំនួន ១៧ខ្សែ ប្រវែងសរុប ១៦,៦៦៨គម និងសំណង់មុខទឹកមួយចំនួន ។ នៅភូមិស្លក្រាម(ភូមិរង់ចាំ) ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្លូវចំនួន ៤៣ខ្សែ ប្រវែងសរុប ៧១,១០គម និងសំណង់មុខទឹកមួយចំនួន ។
#សំណង់#សុវត្ថិភាពសំណង់ #គុណភាពសំណង់ #អគ្គនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់ #ការប្រើប្រាស់សំណង់ #សំណង់ដែលមានសភាពគ្រោះថ្នាក់ #សំណង់ដែលសាងសង់ឬរុះរើដោយគ្មានឬខុសពីលិខិតអនុញ្ញាត #អធិការកិច្ចសំណង់ #ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់. #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC








ឡើងអត្ថបទនៅ | November 11, 2026

ក្រមការងារអគ្គនាយកដ្ឋានសំណង់នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការពលកម្មអន្តរជាតិ ILO កូរ៉េ បានចុះការដ្ឋានសំណង់ដើម្បីពិនិត្យ និងផ្សព្វផ្សាយណែនាំអំពីគោលការណ៍ណែនាំសុវត្ថិភាពនិងសុខភាពក្នុងការដ្ឋានសំណង់


 ក្រមការងារអគ្គនាយកដ្ឋានសំណង់នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការពលកម្មអន្តរជាតិ ILO កូរ៉េ បានចុះការដ្ឋានសំណង់ដើម្បីពិនិត្យ និងផ្សព្វផ្សាយណែនាំអំពីគោលការណ៍ណែនាំសុវត្ថិភាពនិងសុខភាពក្នុងការដ្ឋានសំណង់

————————

នាថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦
ក្រមការងារអគ្គនាយកដ្ឋានសំណង់នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការពលកម្មអន្តរជាតិ ILO កូរ៉េ បានចុះការដ្ឋានសំណង់ដើម្បីពិនិត្យ និងផ្សព្វផ្សាយណែនាំអំពីគោលការណ៍ណែនាំសុវត្ថិភាពនិងសុខភាពក្នុងការដ្ឋានសំណង់ដល់កម្មករ ចំនួន៤ការដ្ឋាន ដែលដែលមានកម្មករចូលរួម 367 នាក់។
#សំណង់#សុវត្ថិភាពសំណង់ #គុណភាពសំណង់ #អគ្គនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់ #ការប្រើប្រាស់សំណង់ #សំណង់ដែលមានសភាពគ្រោះថ្នាក់ #សំណង់ដែលសាងសង់ឬរុះរើដោយគ្មានឬខុសពីលិខិតអនុញ្ញាត #អធិការកិច្ចសំណង់ #ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់​ #កអ​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC








ឡើងអត្ថបទនៅ | November 06, 2026

រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក សេង គន្ធ


 រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក សេង គន្ធ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដោយអនុវត្តតាមការដឹកនាំ និងការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់បន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ជាពិសេស កិច្ចប្រជុំបានផ្តោតលើការពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន ក៏ដូចជាការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក សេង គន្ធ បានជំរុញឱ្យមន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានម៉ឺងម៉ាត់ មានការទទួលខុសត្រូវ និងសហការគ្នាឱ្យបានល្អ ដោយត្រូវចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបន្តអនុវត្តការងារតាមទិសដៅ និងគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលមូលដ្ឋាន ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខណ្ឌមានជ័យបានបញ្ជាក់ពីការបន្តខិតខំប្រឹងប្រែង និងបង្កើនកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។











ឡើងអត្ថបទនៅ | November 06, 2026

បងប្អូនដែលមានជំនាញសំណង់ដែលមិនទាន់មានសញ្ញាបត្រ បានមកប្រលងយកសញ្ញាបត្រ ដើម្បីបម្រើការងារប្រកបដោយគុណតម្លៃ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តលើកទឹកចិត្តបងប្អូនអោយមកបំពេញបន្ថែមលើសញ្ញាបត្រដែលនឹងអាចនាំអោយចំណូលបងប្អូនកើនឡើងជាងមុន។


 បងប្អូនដែលមានជំនាញសំណង់ដែលមិនទាន់មានសញ្ញាបត្រ បានមកប្រលងយកសញ្ញាបត្រ ដើម្បីបម្រើការងារប្រកបដោយគុណតម្លៃ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តលើកទឹកចិត្តបងប្អូនអោយមកបំពេញបន្ថែមលើសញ្ញាបត្រដែលនឹងអាចនាំអោយចំណូលបងប្អូនកើនឡើងជាងមុន។


#សំណង់ #រចនាបទ #សុវត្ថិភាព #គុណភាព #សោភណភាព #ច្បាប់សំណង់ #បទប្បញ្ញត្តិបច្ចេកទេសសំណង់ #ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ #ការគ្រប់គ្រងការប្រកបវិជ្ជាជីវៈនិងការប្រកបអាជីវកម្មក្នុងវិស័យសំណង់

#ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់ #ការដោះស្រាយវិវាទក្នុងវិស័យសំណង់


#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC


Join MLMUPC News

🌐 Website 

🌐 Facebook

🌐 Youtube

🌐 Tiktok












ឡើងអត្ថបទនៅ | November 04, 2026

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង បានដឹកនាំភាគីជប៉ុនចុះពិនិត្យទីតាំងអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង


 ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង បានដឹកនាំភាគីជប៉ុនចុះពិនិត្យទីតាំងអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង

————————
នាថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៦
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង បានដឹកនាំភាគីជប៉ុនចុះពិនិត្យទីតាំងអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរមូលដ្ឋាន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងកែលម្អសាលារៀនឱ្យស្របតាមស្ថានភាព និងតម្រូវការនៃការអប់រំ និងបណ្តុះធនធានមនុស្សនៅក្រុងកោះរ៉ុង។
#ក្រុមការងារចុះមូលដ្ឋានតំបន់ឆ្នេរ
#ការរៀបចំក្រុង #ការរៀបចំទីប្រជុំជន #នគរបនីយកម្ម​ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #បរីជនបទ #ភមិឋានក្សេមក្សាន្ត #ទប្រជុំជនវៃឆ្លាត #ទប្រជុំជនបៃតង #ភមិឋានស្អាត #សខភាពល្អ #ជវិតរីករាយ #អនាគតរុងរឿង​ #កអក​ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC











ឡើងអត្ថបទនៅ | October 26, 2026