ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ!
អង្គភាពសារព័ត៌មាន សំ អ៊ាង ហតញូស៍ www.sameanghotnews.com.kh ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ (www.sameanghotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ!


 ដីព្រៃកោងកាងជាប់ព្រែកត្រូវបានអ្នកមានលុយចាក់លុប សូមអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យមើលផងចុះ!


ខេត្តកំពតស្រុកទឹកឈូ :បើយោងតាមប្រភពបានផ្ដល់ដំណឹងស្ដីអំពីការចាក់ដីលើដីព្រៃកោងកាងនៃចំណីព្រែកទឹកប្រៃទឹកសាបជាប់ស្ពានក្បាលរមាស ភូមិជុំគ្រៀល ឃុំចុងគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើឲ្យសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់បាននិយាយតៗគ្នាដោយមានការរិះគន់ស្ដីអំពីការបំពានយកដីព្រៃកោងខាងជាប់ព្រែកខាងលើនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គលជាអ្នកមានលុយ។ 

ប្រភពនៅតែបញ្ជាក់បន្ថែមទៀតថា ក្នុងករណីនេះប្រសិនបើមានបុគ្គលគ្រប់គ្នាចេះតែធ្វើដូច្នេះបាន នោះសម្បត្តិធនធានរបស់រដ្ឋគឺនឹងអាចបាត់បង់អស់ហើយ និងនាំឱ្យមានផលប៉ះពាល់ដល់នីតិវិធីនៃច្បាប់ដែលបានចែងកំណត់ឲ្យមានការគោរពមានភាពស្មើគ្នា ហើយទន្ទឹមនឹងនេះដើម្បីជាការជ្រាបដំណឹងជូនមកដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលមូលដ្ឋាន រហូតដល់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបជាព័ត៌មានផងនោះ សាធារណជនទូទៅសូមឲ្យមានការផ្សព្វផ្សាយដំណឹងនេះជាសាធារណៈដើម្បីផ្ដល់ដំណឹងជាបន្ទាន់ផងដែរជុំវិញការទន្ទ្រានកាន់កាប់លើដីមួយកន្លែងនេះដែលត្រូវបានចាក់លុបលើព្រៃកោងកាងជាប់មាត់ព្រែកខាងលើ។


ប្រពន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញករណីខាងលើនេះ? លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានជំរាបត្រឡប់មកវិញដោយខ្លីថាមានការអីដាក់តាមប្រព័ន្ធតេឡេក្រាមមកដើម្បីឲ្យលោកអភិបាលស្រុកជ្រាបដំណឹងនេះកាន់តែច្បាស់ នោះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏ធ្វើការផ្ដល់ព័ត៌មានបញ្ជាក់តាមរយៈប្រព័ន្ធតេលេក្រាមរួចក៏បញ្ជូនរូបភាពជាភស្តុតាងដោយមានភ្ជាប់នៅទីតាំងស្ដែងពីGPS ដោយកំណត់ការកាលបរិច្ឆេតថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទីតាំងនេះឱ្យលោកបានឃើញផងដែរ។ សម្រាប់លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានឃើញ និងចូលស្ដាប់រួចហើយក៏ផ្ញើសារដោយមានអត្ថន័យយ៉ាងខ្លីថា (ចង់ដឹងព័ត៌មានអូនទៅច្រកចេញចូលតែមួយ មកស្រុកសួរពាក់ព័ន្ធដីណាមានច្បាប់ មានលិខិតអនុញ្ញាតមានអីហ្នឹងគឺឆែកនៅនឹងអូន ។

ព្រោះផ្ដល់សេវាយើងអត់អាចដឹងអស់គ្រប់ទីតាំង អស់ជម្រាបឈ្មោះអស់គ្រប់កន្លែងទាំងអស់ទេអូន)។

សម្រាប់អ្នកសារព័ត៌មានរបស់យើងក៏សូមធ្វើការអរគុណចំពោះលោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូដែលបានផ្ដល់នូវការឆ្លើយតបដោយមានឆន្ទៈក្នុងការឆ្លើយតបត្រឡប់មកអ្នកសារព័ត៌មានរបស់យើង បើទោះបីជាការឆ្លើយត្រឡប់មកទាំងប៉ុន្មានវាមិនបានធ្លាប់បញ្ចាំងអំពីសំណួររបស់អ្នកសារព័ត៌មានពីចម្ងាយដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញករណីខាងលើនេះក៏ដោយនិងដើម្បីធ្វើការផ្ដល់ដំណឹងជូនដល់សាធារណៈជនវិញនោះ ថាមូលហេតុអ្វីដែលបានជាមានការចាក់ដីទន្ទ្រានលើព្រៃកោងកាងជាប់ព្រែកទឹកសាបរបស់រដ្ឋនោះ។


ដើម្បីជាព័ត៌មានបន្ថែមជុំវិញករណីខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងធ្វើការផ្តល់ដំណឹងជូនចំពោះលោក អ៊ុក សុភា នាយករដ្ឋបាលខេត្តកំពតដើម្បីឱ្យលោកជួយផ្ដល់ជាព័ត៌មានក្នុងនាមជាថ្នាក់ដឹកនាំខេត្ត។

សម្រាប់លោក អ៊ុក សុភា នាយករដ្ឋបាលខេត្តកំពតមិនទាន់មានការឆ្លើយតប និងផ្ដល់សារត្រឡប់មកវិញតាមរយៈតេលេក្រាមនោះនៅឡើយទេ អាចប្រហែលជាលោកប្រធាននាយករដ្ឋបាលជាប់រវល់បំពេញភាគកិច្ចច្រើនរបស់គាត់ក៏ថាបាន។ 


តែទោះជាយ៉ាងណាក៏ដោយនេះជាករណីមួយក្នុងចំណោមករណីដទៃដទៃទៀតដែលយើងមិនទាន់បានទទួលដំណឹងបន្ថែមនៅឡើយនោះទេនៅក្នុងស្រុកទឹកឈូក្តី ក៏ដូចជាបណ្ដាលស្រុកមួយចំនួនដទៃទៀតស្តិតក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យឲ្យមានការរីកចម្រើនល្អប្រសើរជាងមុន ពិសេសបំផុតក្នុងអាណត្តិរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ឯកឧត្តមបានធ្វើការដោះស្រាយរាល់វិវាទជុំវិញទំនាស់បញ្ហាដីធ្លី ជុំវិញបញ្ហាការប្ដឹងផ្ដល់គ្នាជាការរំលោភបំពានគ្នានិងគ្នារហូតដល់មានការដោះស្រាយស្ទើទាំងអស់នៅក្នុងទឹកដីដែនសមុទ្រដ៏ស្រស់ឆើតឆាយមួយនេះ។តែទោះជាយ៉ាងណាក៏ដោយសាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលកំពុងរង់ចាំដោយយកចិត្តទុកដាក់អំពីករណីខាងលើនេះថាគឺជាការចាក់ដីដោយមានការអនុញ្ញាតច្បាប់ឬក៏គឺជាការបំពានណាមួយពីសំណាក់អ្នកមានលុយឬអ្នកមានអំណាច ដើម្បីជាការចូលរួមទប់ស្កាត់ឲ្យមានការគោរពច្បាប់ដូចៗគ្នា។


បើយោងតាមច្បាប់ដែលត្រូវបានចែងដោយយោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល។ អនុក្រឹត្យនេះមានបំណងគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធិភាពតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៃព្រះរាជាណាចក្រកម្ពុជា។

ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់។ យល់ដឹងពីចំណីផ្លូវទឹក និងចំងាយ ដែលបានចែងដូចខាងក្រោម (មាត្រា ៨) ៖ព្រែក ៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។


អង្គភាពផ្សារព័ត៌មានរបស់យើងសូមគោរពការស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីកម្ម និងសំណង់សូមចាត់មន្ត្រីចុះអធិការកិច្ចពិនិត្យទីតាំងខាងលើនេះដោយការគោរព។


អង្គភាពសារព័ត៌មានរបស់យើងស្នាក់សូមស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម។


ភាពសារព័ត៌មានរបស់យើងសូមធ្វើការស្នើសុំឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមចាត់មន្ត្រីក្រុមឱវាទចូលអធិការកិច្ចលើទីតាំងខាងលើនេះផង។


អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សូមឯកឧត្តមពិនិត្យមើលទីតាំងការចាក់ដីទន្ទ្រានលើព្រៃកោងកាងនៅព្រែកក្បាលរមាស។


អង្គភាពសារព័ត៌មានរបស់យើងជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ហើយធ្វើការរិះគន់ក្នុងន័យស្ថាបនាមិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន ឬបគ្គលណាមួយនោះទេ គឺយើងធ្វើសកម្មភាពក្នុងការចូលរួមផ្ដល់ដំណឹងជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាព័ត៌មានគ្រប់ទីកន្លែង។


អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹងពីរប្រភពពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលាដើម្បីធ្វើការរាយការណ៍ដូចជាការផ្សព្វផ្សាយបន្តបន្ថែមទៀតក្នុងករណីចាំបាច់គ្រប់ពេលវេលាស្របតាមច្បាប់នៃកម្ពុជា សូមអរគុណ៕















Previous Post Next Post