ប្រជាជនដែលជាប្រជាកសិករនៅស្រុកបន្ទាយមាសបានអាសអាងចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានធ្វើការឈូសឆាយដីដំណាំកសិផលរបស់ពួកគេទាំងពួកគេកំពុងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុប្លង់រឹងសម្រាប់ដើមដុះកសិផល!
ខេត្តកំពត :យោងតាមការផ្ដល់ដំណឹងរបស់ប្រជាពលរដ្ឋ និងបទសម្ភាសន៍កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ មកថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមហ៊ុនមួយដែលមានឈ្មោះថា(ក្រុមហ៊ុន ជីប ម៉ុង) ដែលមានការអភិវឌ្ឍន៍លើផលិតកម្មស៊ីម៉ង់ដ៏ធំប្រចាំនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញជួយអភិវឌ្ឍន៍ជាតិយ៉ាងច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះ ក៏ប៉ុន្តែនៅទិដ្ឋភាពនោះក្នុងករណីដែលប្រជាពលរដ្ឋធ្វើការទាមទារដើម្បីឲ្យមានការដោះស្រាយជូនពួកគាត់ក៏ព្រោះតែពួកគាត់បានបញ្ជាក់ថាគាត់បានរងគ្រោះដោយសារក្រុមហ៊ុនធ្វើការបំពានយកគ្រឿងចក្រមកកាយក្រវ៉ាត់ព្រំលើដីសម្រាប់ដំណាំកសិផលមានដូចជាដំណាំស្រូវ ដំណាំពោត សណ្តែក ។ល។ដែលប្រជាពលរដ្ឋទាំងអស់ធ្វើការដាំដុះសម្រាប់ចិញ្ចឹមជីវិតចាំថ្ងៃ ហើយក៏ជាដីដែលមានប្លង់រឹងជីយូរឆ្នាំមកហើយ។
ប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនបានឈូសឆាយនេះគឺជាការបំពានច្បាប់ទាំងស្រុង ពួកគេមិនបានទទួលដំណឹងប្រាប់ជាមុនចេញពីអាជ្ញាធរថ្នាក់មូលដ្ឋានមានឃុំ និងស្រុកនោះទេ ហើយពួកគេមិននឹកស្មានដល់ថាក្រុមហ៊ុនហ៊ានធ្វើដូច្នេះនោះឡើយ។
ម្នាក់ៗឆ្ងល់អើយឆ្ងល់តើការគោរពច្បាប់នៅត្រង់ណាបើរបៀបនេះ? រីកឯអ្នកខ្លះទៀតក៏ហួសចិត្តដូចដោយគ្នាលាន់មាត់ថាសុខៗគេយកគ្រឿងចក្រមកឈូសឆាយគ្របដណ្ដប់ដី និងប៉ះពាល់លើដំណាំរបស់ពួកគេផងដែរ!
ចំណែកឯពលរដ្ឋមួយចំនួនទៀតបានស្ដាប់ឮពីលោក នូរ ច័ន្ទដា អភិបាលស្រុកមាស ថារឿងនេះគឺទុកឱ្យលោកជាអ្នកដោះស្រាយជូនចំពោះប្រជាពលរដ្ឋដែលនៅក្នុងស្រុកបន្ទាយមាស ប្រសិនបើក្រុមហ៊ុនមានការរំលោភបំពានហើយនោះគឺលោកមិនឲ្យប្រជាពលរដ្ឋបាត់ដីណានោះទេ។
យ៉ាងណាមិញស្របពេលដែលប្រជាពលរដ្ឋបានធ្វើការទាមទារតវ៉ាមានសភាពអ៊ូអរជាច្រើនដូច្នោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះរដ្ឋបាលខេត្តកំពតដឹកនាំដោយឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពតបានចុះមកសម្របសម្រួលក្នុងការដោះស្រាយជូនចំពោះរដ្ឋទាំងក្តីសង្ឃឹម។
ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋរង់ចាំអ្វីដែលជាដំណោះស្រាយរហូតមកថ្ងៃនេះគឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមិនទាន់ទទួលបានជាផ្លែផ្កានៅឡើយទេ។
ដោយឡែករដ្ឋបាលស្រុកបន្ទាយមាស បានអាងថាក្រុមហ៊ុនទើបតែកាយបញ្ចប់ក្រវ៉ាត់ព្រំកាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះលោក នូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសខេត្តកំពត បានបញ្ជាក់បន្ថែមមកសារព័ត៌មានយើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា លោកនឹងដោះស្រាយឲ្យប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគឺជាប្រជាពលរដ្ឋរបស់លោក ហើយក្រុមហ៊ុនក៏ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោកដែរ លោកបានបញ្ជាក់ជាច្រើនបន្ថែមទៀតថា:
-រឿងនេះមិនមែនចេះតែធ្វើវាទេវាមានគោលការណ៍ច្រើន ហើយមិនគាស់កកាយរឿងពីមុនទដែរ។
-ប្រជាពលរដ្ឋមានផលប៉ះពាល់ត្រូវរង់ចាំការវាស់វែងដើម្បីដោះស្រាយ។
-ហើយក្រុមហ៊ុនក៏ត្រូវពង្រីកការអភិវឌ្ឍន៍ខ្លួនមួយមានស្តង់ដាប្រកួតប្រជែងជាមួយគេ។
លោកក៏បានបញ្ជាក់ទៀតថាប្រជាពលរដ្ឋគឺមិនខុសបំណងទេ គឺគិតគូរណាស់។
តែទោះជាយ៉ាងណាក៏ដោយអ្វីៗគឺតែងតែមានការល្អប្រសើរផងដែរបើយើងក្រឡេកមើលអំពីការគ្រប់គ្រងនៅក្នុងភូមិសាស្ត្រដែនដីមាត់សមុទ្រដ៏ស្រស់ឆើតឆាយលាយឡំទៅនឹងការអភិវឌ្ឍន៍ថ្មីដែលជាចំណាប់អារម្មណ៍ពីដំណាក់ភ្ញៀវជាតិ និងអន្តរជាតិនៅខេត្តកំពតមួយនេះ ហើយច្បាស់ណាស់នរណាក៏ស្គាល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដែរគឺឯកឧត្តមបណ្ឌិតបានមកកាន់តួនាទីជាអភិបាលខេត្តកំពតភ្លាមបានធ្វើឲ្យផ្អើលពាសពេញពិភពលោកមិនថានៅកម្ពុជានោះទេ ក៏ព្រោះតែឯកឧត្តមបានលះបង់ពេលវេលាក៏មានតម្លៃក្នុងមួយជីវិតរបស់ឯកឧត្តមបណ្ឌិត និងកម្លាំងកាយកម្លាំងចិត្តដើម្បីធ្វើការដោះស្រាយរាល់ទំនាស់រវាងគ្រួសារនីមួយៗ ពិសេសវិវាទដីធ្លីរបស់ពលរដ្ឋជាច្រើនផងដែរនៅក្រៅប្រព័ន្ធតុលាការជាកត្តាធ្វើឲ្យមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានការចងចាំជាប់ជានិច្ចពីសំណាក់ប្រជាជនកម្ពុជាក៏ដូចជាបណ្ដាពិភពលោករហូតមកដល់ចុងឆ្នាំ២០២៥នេះ។
យ៉ាងណាមិញរឿងនេះទៀតសោតផងដែរនោះគឺពលរដ្ឋនៅតែមានទំនុកចិត្តជឿជាក់លើឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដែលមិនអាចខ្វះខានបាន។
តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជនទូទៅកំពុងរង់ចាំឃ្លាំមើលនៅអ្វីដែលបានកើតឡើង និងបន្តពិនិត្យអំពីស្ថានភាពនៃការវិវវត្តយ៉ាងណានៅពេលបន្ទាប់។
បណ្ដាញសព្វផ្សាយសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះពីសង្គមដើម្បីបញ្ជូនដំណឹងនេះគោរពផ្ដល់ជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋដើម្បីជ្រាបច្បាស់អំពីព័ត៌មានពិតនៅក្នុងសង្គមកម្ពុជា។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹងចេញពីប្រភពពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលាដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់ផងដែរក្នុងករណីចាំបាច់ សូមអរគុណ..!
ដោយ :ព្រះឥន្ទ្រ











