រដ្ឋបាលក្រុងសំរោង ចុះពិនិត្យ និងណែនាំឱ្យប្រជាពលរដ្ឋរុះរើសំណង់រំលោភចំណីផ្លូវ នៅសង្កាត់អូរស្មាច់
អង្គភាពសារព័ត៌មាន សំ អ៊ាង ហតញូស៍ www.sameanghotnews.com.kh ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ (www.sameanghotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលក្រុងសំរោង ចុះពិនិត្យ និងណែនាំឱ្យប្រជាពលរដ្ឋរុះរើសំណង់រំលោភចំណីផ្លូវ នៅសង្កាត់អូរស្មាច់


 រដ្ឋបាលក្រុងសំរោង ចុះពិនិត្យ និងណែនាំឱ្យប្រជាពលរដ្ឋរុះរើសំណង់រំលោភចំណីផ្លូវ នៅសង្កាត់អូរស្មាច់


(ឧត្តរមានជ័យ)  រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង បានតំណាងលោកអភិបាលក្រុង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះអនុវត្តសកម្មភាពពិនិត្យ និងស្តារចំណីផ្លូវ នៅ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។


សមាសភាពចូលរួមពី លោក វ៉ា រិទ្ធី ប្រធានការិយាល័យភូមិបាលក្រុង

លោក ហុង សុផាន ប្រធានការិយាល័យនីតិកម្មក្រុង មន្ត្រី និងអាជ្ញាធរភូមិសង្កាត់អូរស្មាច់។ ជាលទ្ធផលសម្រេចបាន ការចុះអនុវត្តន៍នេះ បានដំណើរការទៅដោយរលូន ដោយក្រុមការងារបានពិនិត្យ និងកំណត់អត្តសញ្ញាណលើការសាងសង់ ពិតជាបានរំលោភបំពានចំណីផ្លូវសាធារណៈ។


ជាលទ្ធផល ក្រុមការងារបានណែនាំឱ្យប្រជាពលរដ្ឋ ដែលបានរំលោភចូលចំណីផ្លូវ ត្រូវរុះរើចេញ តាមសេចក្តីណែនាំ និងនីតិវិធីរបស់រដ្ឋបាលក្រុង។ រដ្ឋបាលក្រុងសំរោង និងបន្តជម្រុញឱ្យអាជ្ញាធរមូលដ្ឋានទូទាំងក្រុង ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងផ្លូវថ្នល់ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងក្រុង៕





Previous Post Next Post