លោកជំទាវ សុខមុំ និមល អគ្គនាយិកានៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាបង្ហាញពីសមិទ្ធផលការងារសម្រេចបាននាឆ្នាំកន្លងទៅជូនដល់អង្គសន្និបាតក្រសួងព័ត៌មាននាថ្ងៃទី១។ អគ្គនាយកដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងនៅលើទស្សនាវដ្តី កាសែតកម្ពុជា តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម។ រូបភាពអំពីប្រទេសកម្ពុជា ជាពិសេសរូបភាពនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ការបាញ់ប្រហាររបស់យោធាថៃមកលើពលរដ្ឋស្លូតត្រង់កម្ពុជា និងទ្រព្យសម្បត្តិផ្ទះសម្បែង ការដោះលែងកងទ័ពទាំង១៨ រូប និងរូបភាពផ្សេងៗទៀតត្រូវបានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនានាយកទៅផ្សព្វផ្សាយនិងភ្ជាប់ជាមួយនូវ Photo credit AKP។ នេះជាមោទនភាពមួយសម្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិមួយនេះ។ អគ្គនាយកដ្ឋាននេះមានរូបភាពជាង ១៦០ ០០០ សន្លឹកដែលកើតចេញពីការស្កែនហ្វីលដែលបានថតតាំងពីឆ្នាំ១០៧៩ មក។ រូបភាពដោយ ឡុង ដេវីត