ខណ្ឌដូនពេញ! ពិតជាខ្លាំងមែន មិនដឹងថាខ្នងអ្នកបើកល្បែងធំប៉ុនណាទេ បានជាហ៊ានបើកទីតាំងល្បែងអនឡាញបើកបង្អួតភ្នែកសមត្ថកិច្ច ខណៈពលរដ្ឋ ពឹងលើភូមិ ឃុំ មានសុវត្ថិភាព
អង្គភាពសារព័ត៌មាន សំ អ៊ាង ហតញូស៍ www.sameanghotnews.com.kh ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ (www.sameanghotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខណ្ឌដូនពេញ! ពិតជាខ្លាំងមែន មិនដឹងថាខ្នងអ្នកបើកល្បែងធំប៉ុនណាទេ បានជាហ៊ានបើកទីតាំងល្បែងអនឡាញបើកបង្អួតភ្នែកសមត្ថកិច្ច ខណៈពលរដ្ឋ ពឹងលើភូមិ ឃុំ មានសុវត្ថិភាព


 ខណ្ឌដូនពេញ! ពិតជាខ្លាំងមែន មិនដឹងថាខ្នងអ្នកបើកល្បែងធំប៉ុនណាទេ បានជាហ៊ានបើកទីតាំងល្បែងអនឡាញបើកបង្អួតភ្នែកសមត្ថកិច្ច ខណៈពលរដ្ឋ ពឹងលើភូមិ ឃុំ មានសុវត្ថិភាព


​ភ្នំពេញ÷ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស កំពុងខ្វល់ខ្វាយដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប៉ុន្តែនៅកណ្ដាលខណ្ឌដូនពេញវិញ បែរជាមាន "ឋានសួគ៌ម៉ាស៊ីនចាក់ភ្នាល់" បើកដំណើរការយ៉ាងរលូន ហាក់មិនខ្វល់ពីសេចក្ដីណែនាំ ឬច្បាប់ទម្លាប់អ្វីបន្តិចសោះឡើយ។
សកម្មភាពដ៏អស្ចារ្យនៅផ្ទះលេខ៤៩
​យោងតាមការលើកឡើងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែង ដែលមានអាសយដ្ឋាននៅ
ផ្ទះលេខ៤៩ ផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កំពុងតែទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង។ មិនថា ក្មេង ចាស់ ប្រុស ស្រី គឺអាចចូលទៅកម្សាន្តបានដោយសេរី ហាក់បីដូចជាទីតាំងនេះមាន "អាវក្រោះ" ការពារមិនឱ្យអាជ្ញាធរមើលឃើញយ៉ាងពូកែស័ក្តិសិទ្ធិដូច្នោះដែរ។
តើសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែក ឬក៏មើលរំលង ​ពលរដ្ឋបានដាក់ជាសំណួរថា ក្នុងខណៈដែលរាជរដ្ឋាភិបាលខំប្រឹងរឹតបន្តឹងបញ្ហាល្បែងស៊ីសង ដើម្បីកាត់បន្ថយអំពើចោរកម្ម និងអសន្តិសុខសង្គម តើហេតុអ្វីបានជាទីតាំងកណ្ដាលក្រុងមួយនេះ នៅតែអាចបើកទ្វារស្វាគមន៍ភ្ញៀវយ៉ាងរំភើយ?
ឬមួយទីតាំងនេះ មានមន្តអាគម បិទបាំងភ្នែក ឬមួយគោលការណ៍ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្រាន់តែជាពាក្យស្លោកជាប់ និងជញ្ជាំ។
សំណូមពរដ៏ទទូចដល់ថ្នាក់ដឹកនាំ
​តាមរយៈព័ត៌មាននេះ ប្រជាពលរដ្ឋសូមលើកម្រាមដៃដប់ សំណូមពរយ៉ាងទទូចដល់៖ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ជួនណារិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេ
លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ
លោក ទៀង ច័ន្ទ សា អធិការនគរបាលខណ្ឌ
​មេត្តាជួយដកឃ្លាពីការងារមមាញឹក បញ្ជូនកម្លាំងចុះមក "អើតមើល" ទីតាំងខាងលើនេះផង។ កុំឱ្យពលរដ្ឋចេះតែមានមន្ទិលសង្ស័យថា សមត្ថកិច្ចខ្លាំងតែជាមួយអ្នកលក់ដូរតាមចិញ្ចើមថ្នល់ តែបែរជា "ទន់ជង្គង់" ជាមួយម្ចាស់ទីតាំងល្បែងស៊ីសងដែលបំផ្លាញសង្គមទៅវិញ។
​ការបង្ក្រាបល្បែងស៊ីសង មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពពិតប្រាកដដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។ យើងរង់ចាំមើលថា តើទីតាំងផ្ទះលេខ ៤៩ នេះ នឹងត្រូវ "អប់រំ" ឬ "បិទជាស្ថាពរ" ក្នុងពេលឆាប់ៗនេះ?។

Previous Post Next Post