បន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យការគ្រប់គ្រងជនបរទេសក្នុងមូលដ្ឋានខណ្ឌមានជ័យ !
ខណ្ឌមានជ័យ)នាព្រឹកថ្ងៃព្រហស្បតិ៍៧កេីត ខែពិសាខ ឆ្នាំមមី អដ្ឋស័កពសរាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។
គោលបំណងសំខាន់នៃសកម្មភាពនេះរួមមាន៖
✅ ផ្សព្វផ្សាយច្បាប់៖ ជូនដំណឹងដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចរាយការណ៍ពីវត្តមានជនបរទេស។
✅ ពង្រឹងសន្តិសុខ៖ ត្រួតពិនិត្យឯកសារស្នាក់នៅ លិខិតឆ្លងដែន និងប័ណ្ណការងារ ដើម្បីបង្ការបទល្មើសផ្សេងៗ។
✅ គ្រប់គ្រងទិន្នន័យ៖ ធានាថាជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងខណ្ឌមានជ័យ គឺស្នាក់នៅដោយស្របច្បាប់ និងមានការចុះបញ្ជីត្រឹមត្រូវតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខសាន្តក្នុងសហគមន៍របស់យើង។
#រដ្ឋបាលខណ្ឌមានជ័យ #សន្តិសុខសណ្តាប់ធ្នាប់ #ការគ្រប់គ្រងជនបរទេស #អនុក្រឹត្យលេខ០៣ #សេងគន្ធ






