ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក











