#ខណ្ឌពោធិ៍សែនជ័យ : ទីតាំងល្បែងសុីសង មាន់ជល់ និងឡូតូ តាមប្រព័ន្ធអនឡាញ
ដែលនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាប់ហ្នឹង តារាងបាល់ទះដីវាលមួយកន្លែង ជាប់ផ្លូវបុកទៅរោងទឹកត្នោតជូរទួលពង្រ បើកលេងយ៉ាងរលូនដោយមិនខ្លាចច្បាប់សោះឡើយ។ #ចេញផ្សាយ ///២៣,០៦,២០២៦ នេះ។
សូមអាជ្ញាធរ នឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ត្រួតពិនិត្យមើលផងទាន នៅក្នុងភូមិសាស្ត្រខ្លួនឯង
តេីជារបស់អស់លោកណា? មានអំណាចខ្លាំងម៉្លេះ!! បានជាបើកលេងល្បែងបែបអនាធិបតេយ្យគ្មានខ្លាចញញើត និងច្បាប់បន្តិចសោះឡើយ តើសមត្ថកិច្ចនិងអាជ្ញាធរក្នុងមូលដ្ឋាន ពាក់ព័ន្ធ ដឹងឬក៏ធ្វើមិនដឹង.
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ បានសំណូមពរទៅដល់លោក អភិបាលខណ្ឌពោធិ៍សែនជ័យ នឹង លោក អធិការខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោកមេប៉ុស្តិ៍ សូមមេត្តាជួយចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ។
ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តផងទាន... ៕

