(ស្រុកបន្ទាយមាស ខេត្តកំពត ) ក្រុមគ្រឿងចក្រកាយដីស្រះយកអាចម៍ ដីយកទៅលក់ឱ្យប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦នេះ ។
បានកាយដីស្រះ ធ្វើឱ្យប៉ះពាល់ដល់ដីចំណី ផ្លូវដែលត្រូវចាក់ប៉េតុង ឆាប់ៗនេះ ដោយសារកាយរហូតដល់អស់ដីចំណីផ្លូវតែម្ដង បណ្ដាលឱ្យការចាក់ប៉េតុងរៀបចំធ្វើឡើងនៅប៉ុន្មានថ្ងៃខាង មុខចាក់មិនកើតនោះទេ ដោយសារគ្មានដីដែលជាជើងទេ ។
ក្រោយពេលអ្នកសារព័ត៌មានចុះទៅដល់ ក្រុមអុិចស្ការទាំងនោះមាន ការបើករត់បាត់អស់តែម្ដង ។
តើការកាយអាចម៍ដី យកទៅលក់រហូតសល់ប៉ះពាល់ចំណីផ្លូវបែប នេះ តើច្បាប់មានវិធានការយ៉ាងណាចំពោះបុគ្គល ក្រុមគ្រឿងចាក់ទាំងនោះ ៕





