លោក សេង គន្ធ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដើម្បីបូកសរុបការងារខែកញ្ញា និងដាក់ចេញទិសដៅខែតុលា


 លោក សេង គន្ធ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដើម្បីបូកសរុបការងារខែកញ្ញា និងដាក់ចេញទិសដៅខែតុលា


​រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ។

​កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំខែកញ្ញា ព្រមទាំងពិភាក្សា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តបន្តនៅក្នុងខែតុលាខាងមុខ ក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕