រដ្ឋបាលខណ្ឌមានជ័យ រៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសើរ ជូនដល់មន្ត្រីរាជការ បុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា
ខណ្ឌមានជ័យ៖ នាថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្ត្រីរាជការ បុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាំង សុផល ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និង លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។
ការប្រគល់គ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណសរសើរនាពេលនេះ គឺជាការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃ ព្រមទាំងការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម បម្រើជាតិ និងប្រជាពលរដ្ឋកន្លងមករបស់មន្ត្រីរាជការ បុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ក្នុងរដ្ឋបាលខណ្ឌមានជ័យ ៕












