ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់បាន ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ និងខេត្តបន្ទាយមានជ័យ————-
នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសំណង់ ធ្វើការចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូក្នុងតំបន់ដីសម្បទានសង្គមកិច្ចចំនួន០២ទីតាំង នៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានផ្លូវចំនួន ១៧ខ្សែ ប្រវែងសរុប ១៦,៦៦៨គម និងសំណង់មុខទឹកមួយចំនួន ។ នៅភូមិស្លក្រាម(ភូមិរង់ចាំ) ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្លូវចំនួន ៤៣ខ្សែ ប្រវែងសរុប ៧១,១០គម និងសំណង់មុខទឹកមួយចំនួន ។
#សំណង់#សុវត្ថិភាពសំណង់ #គុណភាពសំណង់ #អគ្គនាយកដ្ឋានសំណង់ #ការគ្រប់គ្រងគម្រោងប្លង់ #ការប្រើប្រាស់សំណង់ #សំណង់ដែលមានសភាពគ្រោះថ្នាក់ #សំណង់ដែលសាងសង់ឬរុះរើដោយគ្មានឬខុសពីលិខិតអនុញ្ញាត #អធិការកិច្ចសំណង់ #ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធនឹងសំណង់. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC








